- តើការធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួតមានដំណើរការដូចម្តេច?
- តើខ្ញុំអាចទទួលបានលទ្ធផលពីការធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួតដោយរបៀបណា?
- តើមានអ្វីនឹងកើតឡើងប្រសិនបើការធ្វើតេស្តនេះបានបង្ហាញថាខ្ញុំមានមេរោគអេដស៍?
- តើអ្នកណាម្នាក់ក៏អាចធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួតបានដែររឺទេ?
- តើការធ្វើតេស្តនេះមានភាពជាក់លាក់ប៉ុណ្ណា?
- តើលទ្ធផលតេស្តរបស់ខ្ញុំនឹងត្រូវបានរក្សាទុកជាលក្ខណៈឯកជនដែររឺទេ?
- តើខ្ញុំអាចទទួលបានពត៌មានបន្ថែមពីទីណា?
ដើម្បីឱ្យការធ្វើតេស្តរកមេរោគអេដស៍ មានភាពងាយស្រួលនិងមិនលំបាក ក្រសួងសុខាភិបាលរដ្ធញូវសោធន៍វែលបានដាក់ឱ្យប្រើប្រាស់នូវកញ្ចប់ឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍នៅផ្ទះ ។ វាមានឈ្មោះថា ការធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួត (DBS)។
វាជាការធ្វើតេស្តដោយឥតគិតថ្លៃ មានភាពងាយស្រួលនិងរក្សាការសម្ងាត់ដែលអ្នកអាចធ្វើនៅផ្ទះបាន ។ អ្នកមិនចាំបាច់ទៅគ្លីនិកឬជួបនិងវេជ្ជបណ្ឌិតរបស់អ្នកទេ ។
វាជាការងាយស្រួលប្រសិនបើអ្នកមិនចូលចិត្តម្ជុល មិនមានពេលវេលាដើម្បីទៅជួបនិងវេជ្ជបណ្ឌិត ឬអ្នកមានអារម្មណ៍ខ្មាស់អៀនអំពីការសួរវេជ្ជបណ្ឌិតរបស់អ្នកសម្រាប់ការធ្វើតេស្តរកមេរោគអេដស៍ ។
តើការធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួតមានដំណើរការដូចម្តេច?
- បញ្ជាទិញដោយឥតគិតថ្លៃនូវកញ្ចប់ឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍តាមរយៈគេហទំព័រ https://www.health.nsw.gov.au/dbstest/Pages/default.aspx
- អ្នកនឹងទទួលបានឧបករណ៍នេះតាមរយៈប្រៃសណីយ៍ នៅក្នុងស្រោមសំបុត្រជាសម្ងាត់មួយ ដែលរួមមាននូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសំរាប់ការធ្វើតេស្តនេះ ។
- ចូរបន្តក់ឈាមពីម្រាមដៃរបស់អ្នក ៥ ដំណក់គឺគ្រប់គ្រាន់សំរាប់ការធ្វើតេស្តនេះ ។
ផ្ញើសំណាកឈាមត្រឡប់មកវិញដោយតាមរយៈប្រៃសណីយ៍ ដោយអ្នកមិនតំរូវឱ្យបង់ថ្លៃសំបុត្រប្រៃសណីយ៍ទេ ។
តើខ្ញុំអាចទទួលបានលទ្ធផលពីការធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួតដោយរបៀបណា?
អ្នកនឹងទទួលបានលទ្ធផលក្នុងកំឡុងពេលមួយសប្តាហ៍ តាមរយៈ អ៊ីម៉ែល សារជាអក្សរ ឬការហៅទូរស័ព្ទ ។ វាជាជម្រើសរបស់អ្នក ។
តើមានអ្វីនឹងកើតឡើងប្រសិនបើការធ្វើតេស្តនេះបានបង្ហាញថាខ្ញុំមានមេរោគអេដស៍?
ប្រសិនបើវាបង្ហាញថាអ្នកអាចមានមេរោគអេដស៍ អ្នកនឹងត្រូវធ្វើតេស្តរកមេរោគអេដស៍ស្ដង់ដារធម្មតាមួយដើម្បីបញ្ជាក់ពីលទ្ធផលនេះ ។
អ្នកនឹងអាចពិភាក្សាជាមួយនឹងគិលានុបដ្ឋាយិកាពីគ្លីនិកសុខភាពផ្លូវភេទរដ្ធញូវសោធន៍វែល Infolink ដែលគាត់នឹងពន្យល់អំពីកន្លែងដែលអ្នកត្រូវទៅ និងអ្វីដែលអ្នកត្រូវធ្វើ ។
ដោយចាប់ផ្តើមការព្យាបាលភ្លាមៗអ្នកអាចមានសុខភាពល្អ និងរស់នៅដូចធម្មតា ។
សេវាគាំទ្រដោយមិនគិតថ្លៃ និងរក្សាការសម្ងាត់មានផ្តល់ជូនដល់អ្នក ដោយរួមបញ្ចូលទាំងការគាំទ្រជាភាសារបស់អ្នកផងដែរ។
តើអ្នកណាម្នាក់ក៏អាចធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួតបានដែររឺទេ?
អ្នកអាចធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួតបានប្រសិនបើអ្នក រឺដៃគូរួមភេទរបស់អ្នក អតីតកាលឬបច្ចុប្បន្ន គឺមកពីប្រទេសដែលមានមេរោគអេដស៍រាដាលខ្លាំង ឬប្រសិនបើអ្នកគឺជាបុរសម្នាក់ដែលបានរួមភេទជាមួយនឹងបុរសដូចគ្នា ។
អ្នកត្រូវតែមានអាយុលើសពី ១៦ ឆ្នាំនិងរស់នៅក្នុងរដ្ឋញូវសោធន៍វែល ។ អ្នកមិនចាំបាច់ត្រូវមានប័ណ្ណ Medicare ទេ ។
តើការធ្វើតេស្តនេះមានភាពជាក់លាក់ប៉ុណ្ណា?
ជារួមលទ្ធផលនៃការធ្វើតេស្តមេរោគអេដស៍ចំណុចឈាមស្ងួតមានភាពជាក់លាក់ខ្លាំង ។
តើលទ្ធផលតេស្តរបស់ខ្ញុំនឹងត្រូវបានរក្សាទុកជាលក្ខណៈឯកជនដែររឺទេ?
លទ្ធផលតេស្តរបស់អ្នក គឺត្រូវឲ្យអ្នកដឹងតែម្នាក់គត់ប៉ុណ្ណោះ ។
តើខ្ញុំអាចទទួលបានពត៌មានបន្ថែមពីទីណា?
សំរាប់ពត៌មានបន្ថែម ឬដើម្បីបញ្ជារទិញដោយឥតគិតថ្លៃនូវកញ្ចប់ឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ចំណុចឈាមស្ងួតសូមចូលទៅកាន់គេហទំព័រ https://www.health.nsw.gov.au/dbstest/Pages/default.aspx/ ឬធ្វើការទូរស័ព្ទទៅកាន់គ្លីនិកសុខភាពផ្លូវភេទរដ្ធញូវសោធន៍វែល Infolink ដែលមានលេខទូរស័ព្ទ ១៨០០ ៤៥១ ៦២៤
ប្រសិនបើអ្នកចង់និយាយជាភាសាខ្មែរ សូមជាដំបូងធ្វើការទូរស័ព្ទទៅសេវាបកប្រែជាភាសា (TIS) តាមរយៈទូរស័ព្ទលេខ ១៣១ ៤៥០ បន្ទាប់មកសួររកអ្នកបកប្រែជាភាសាខ្មែរ និងបន្ទាប់មកសំណូមពរគាត់អោយទូរស័ព្ទទៅកាន់គ្លីនិកសុខភាពផ្លូវភេទរដ្ធញូវសោធន៍វែល Infolink ។